Multi Specialty Clinic មន្ទីរពហុព្យាបាល ឯកជន ពហុជំនាញ
Multi Specialty Clinic មន្ទីរពហុព្យាបាល ឯកជន ពហុជំនាញ

ផ្នែករូបភាពវេជ្ជសាស្ត្រ

ផ្នែករូបភាពវេជ្ជសាស្ត្រ⁣ បំពាក់ដោយសំភារៈបរិក្ខាទំនើបទាន់សម័យ នាំចូលពីប្រទេសអាមេរិក អាល្លឹម៉ង់ បារាំង ជប៉ុន  កូរ៉េខាងត្បូង។ល។ ជាពិសេសយើងមានកិច្ចសហប្រត្តិបត្តិការជាដៃគូជាមួយក្រុមវេជ្ជបណ្ឌិតកទេសរូបភាពវេជ្ជសាស្ត្រនៅភ្នុំពេញ⁣ តាមរយ៖បច្ចេកវិទ្យាវិទ្យុសាស្ត្រពីចំងាយ។

យើងមានឧបករណ៍ដូចតទៅ៖

ម៉ាសីុនស្គែនទំនើប

ម៉ាសីុនថតស្គែនដ៏ទំនើបមានសមត្ថភាពខ្ពស់ កំរិត៨ស្លាយ⁣បំពាក់ដោយបច្ចេកវិទ្យាឌីជីថល⁣ អាចរក្សាទុករូបភាពនិងងាយមើលរូបភាពក្នុងកំព្យូទ័របាន ជាលក្ខណ៖ក្នុងលំហ⁣ ការផ្គុំរូបភាព⁣ និងមានបំពាក់ម៉ាសីុនចាក់ថ្នាំពិសេស។

ម៉ាសីុនថតកាំរស្មីអិុចដ៏ទំនើបមានសមត្ថភាពខ្ពស់ បំពាក់ដោយបច្ចេកវិទ្យាឌីជីថល⁣ អាចរក្សាទុករូបភាពនិងងាយមើលរូបភាពក្នុងកំព្យូទ័របាន។

ម៉ាសីុនថតសុដន់

ម៉ាសីុនថតសុដន់នេះមានអត្ថប្រយោជន៍ជាពិសេសក្នុងការស្រាវជ្រាវរកដុំមហារីកសុដន់ ដែលងាយនឹងមើលរំលង⁣ ដោយបំពេញបន្ថែមទៅលើការថតដោយម៉ាសីុនអេកូ។

ម៉ាសីុនថតឆ្អឹងជំនួយវះកាត់

ជាម៉ាសីុនថតឆ្អឹងជំនួយក្នុងការវហតឆ្អឹង⁣ ដោយប្រើកាំរស្មីតិចបំផុត មានផលប៉ះពាល់តិចចំពោះគ្រូពេទ្យនិងអ្នកជម្ងឺ។⁣ វាបង្កើនសមត្ថភាពនិងប្រសិទ្ធិភាពនៃការវះតឆ្អឹងបាក់បែក។

ម៉ាសីុនស្គែននិងតម្រង់ទិសដៅគ្រួសតម្រងនោម

ម៉ាសីុននេះមានសមត្ថភាពជួយគ្រូពេទ្យតម្រងនោម⁣ បាញ់បំបែកគ្រួសនៅប្រព័ន្ធទឹកនោម⁣ ដោយកំណត់ទិសដៅ ទីតាំងនៃគ្រួស⁣ តាមដានការបែកនៃដុំគ្រួសពេលកំពុងព្យាបាល។⁣ ជាម៉សីុនម៉ាកសីុមិនរបស់អាល្លឺម៉ង់⁣ និងមានតែមួយគត់នៅខេត្តបាត់ដំបង។

ម៉ាសីុនអេកូមើលមុខទារក

ជាអេកូក្នុងលំហ⁣ អាចឲគ្រូពេទ្យមើលឃើញនូវផ្ទៃមុខ⁣ និងស្បែករបស់ទារកនៅក្នុងស្បូនមាតា។

អេកូសំរាប់សរីរាង្គក្នុងពោះ

អេកូនេះផ្តល់ឬូបភាពច្បស់ល្អសម្រាប់សរីរាង្គក្នុងពោះ⁣ ជាពិសេសផ្តល់រូបភាពច្បាស់ល្អអំពីថ្លើម⁣⁣ លំពែង⁣ តម្រងនោម ពោះវៀនតូចពោះវៀនធំ។

អេកូសំរាប់ឆ្លុះមើលបេះដូង

តាមរយ៖អេកូបេះដូង⁣ គ្រូពេទ្យអាចស្វែងយល់ពីជម្ងឺបេះដូងជាច្រើនដូចជា⁣ ជម្ងឺប្រើុសបេះដូង ការរីកសាចដុំបេះដូង⁣ រលាកស្រោមបេហដូង។ល។

Print | Sitemap
Building 77, Preah Vihear Street, Kampong Krabey, Svaypor, Battambang. Cambodia. info@sovannclinic.com