Multi Specialty Clinic មន្ទីរពហុព្យាបាល ឯកជន ពហុជំនាញ
Multi Specialty Clinic មន្ទីរពហុព្យាបាល ឯកជន ពហុជំនាញ

សេវាកម្មរបស់យើង

ខាងក្រោមនេះគឺជាសេវាកម្មដែលផ្តល់ដោយមន្ទីរពហុព្យាបាលសុវណ្ណ។ សូមមេត្តាសាកសួរមកកាន់ពួកយើងខ្ញុំ ប្រសិនបើលោកអ្នកមានចំងល់ឬចង់ដឹងពីបញ្ហាអ្វីមួយ ឬក៏លោកអ្នកត្រូវការណាត់ជួបជាមួយគ្រូពេទ្យរបស់យើងខ្ញុំ។

 

សេវាកម្មរបស់យើងគ្របដណ្តប់លើអ្នកជំងឺសំរាកពេទ្យនិងមិនសំរាកពេទ្យដូចខាងក្រោម:

  1. ការពិគ្រោះជម្ងឺទូទៅ

  2. ពិនិត្យសុខភាពប្រចាំឆ្នាំ ពិនិត្យសុខភាពមុនចូលបំរើការងារ

  3. វះកាត់តាមឯកទេស

    1. វះកាត់ទូទៅនិងវះកាត់សង្គ្រោះបន្ទាន់

    2. ការតឆ្អឹងបាក់គ្រប់ប្រភេទ និងព្យាបាលរបួស ឬគ្រោះថ្នាក់ ការរលាកភ្លើង

    3. ការវះចោះលលាដ៍ក្បាលយកកំណកឈាម និងការវះកាត់ឆ្អឹងខ្នង

    4. តំរងនោម: ការវះកាត់និងការឆ្លុះ

    5. វះកាត់សោភណ្ឌភាពនិងប្លាស្ទិច

  4. វេជ្ជសាស្ត្រសង្គ្រោះបន្ទាន់និង ICU, ការចាក់ថ្នាំស្ពឹក​និងការសណ្តំ

  5. ផ្នែកវេជ្ជសាស្ត្រ:

    1. ជំងឺក្រពះពោះវៀន

    2. ជម្ងឺបេះដូង

    3. ជម្ងឺទឹកនោមផ្អែម

    4. រោគសើរស្បែក

    5. ជម្ងឺតម្រងនោម

    6. ជំងឺសួត

    7. ជម្ងឺសរសៃប្រសាទ

    8. ជំងឺថ្លើម

    9. ជំងឺមហារីក

  6. ផ្នែករោគស្ត្រី (វេជ្ជសាស្ត្រនិងវះកាត់):

    1. ជំងឺរោគស្រ្តី

    2. ឆ្លុះមាត់ស្បូន​ (Colposcopy) និងពិនិត្យរំអិលមាត់ស្បូន (Pap Smear)

    3. ការស្រាវជ្រាវរកមូលហេតុនៃការមិនមានកូន

  7. ផ្នែកសម្ភព (មាតុភាព)

    1. ការថែទាំមុនពេលសម្រាលនិង ថែទាំក្រោយសម្រាល

    2. ការសំរាលទារកបែបធម្មជាតិ, ជំនួយពីឧបករណ៍ និងផ្នែកការវះកាត់យកទារក

  8. ផ្នែកកុមារ

  9. ផ្នែកជម្ងឺត្រចៀកច្រម៉ុះ និង​បំពង់ក

  10. ផ្នែកមន្ទីរពិសោធន៍វេជ្ជសាស្ត្រ

  11. ផ្នែករូបភាពវេជ្ជសាស្ត្រ:

    1. អ៊ុលត្រាសោន ឬ​អេកូសាស្ត្រ

    2. កាំរស្មី X

    3. ការថតសុដន់ (Mammography)

    4. ម៉ាស៊ីនឆ្លុះជំនួយការវះកាត់(C-arm)

    5. ការថតស្គែន (CT scanner)

    6. ការវាស់កំហាប់ឆ្អឹង (Densitometry)

  12. ការព្យបាលជំងឺសន្លាក់និងជំងឺរលាកសន្លាក់

  13. ការព្យាបាលដោយចលនានិងស្តារនីតិកាយសម្បទា

  14. ការចាក់ថ្នាំបង្ការរោគ

  15. ផ្នែកឱសថស្ថាន

 

ការត្រួតពិនិត្យសុខភាពជាប្រចាំ ផ្តល់ប្រយោជន៍ដល់ការរស់នៅប្រកបដោយផាសុខភាព៖

មន្ទីរពហុព្យាបាលសុវណ្ណមានសេវាកម្មឆែកសុខភាព ច្រើនប្រភេទទៅតាម អាយុ ទៅតាមភេទ និងទៅតាម ស្ថានភាពសុខភាព ឬក៏បំពេញលក្ខខ័ណ្ឌនៃចូលបំរើការងារ ។ល។ តាមរយៈការពិនិត្យសុខភាពជាប្រចាំនេះ នឹងអនុញ្ញាតិឲរកឃើញនូវជម្ងឺផ្សេងៗពីដំណាក់កាលដំបូងទី ជាហេតុអាចព្យាបាលបានទាន់ពេលវេលា និង​ជាសះស្បើយបាន។



 

Print | Sitemap
Building 77, Preah Vihear Street, Kampong Krabey, Svaypor, Battambang. Cambodia. info@sovannclinic.com