Multi Specialty Clinic មន្ទីរពហុព្យាបាល ឯកជន ពហុជំនាញ
Multi Specialty Clinic មន្ទីរពហុព្យាបាល ឯកជន ពហុជំនាញ

អាគារទំនើប-សំភារៈនិងបរិក្ខាពេទ្យទាន់សម័យ

មន្ទីរពហុព្យាបាលសុវណ្ណ​ ត្រូវបានចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០០៩ និងចប់ជាស្ថាពរ នៅដើមឆ្នាំ២០១០ ត្រូវបានសម្ភោធជាផ្លូវការនៅថ្ងៃទី១០​ ខែមេសា​ ឆ្នាំ២០១០។

អាគារនេះមានទីតាំងនៅកណ្តាលទីក្រុង ស្ថិតនៅចន្លោះស្ថានីយ៍រថភ្លើង និងផ្សារណាត់ ឬផ្សារធំ។ ជាអាគារសង់ឡើងមានរចនាបទ ជាលក្ខណៈមន្ទីរពេទ្យ បំពាក់ដោយជណ្តើរយន្តយោង កម្លាំង១០០០គក (កំរិតមន្ទីរពេទ្យ​) អាចផ្ទុករទេះឬគ្រែពេទ្យបាន មានបន្ទប់សរុបចំនួន ៦៦បន្ទប់ គ្រែសម្រាកព្យាបាលចំនួន៥២គ្រែនិងមានបែងចែកជាលក្ខណៈបន្ទប់ឯកជន បន្ទប់ពាក់កណ្តាលឯជន បន្ទប់រួម ប្រកបដោយផាសុខភាព និងមានបំពាក់ដោយម៉ាស៊ីនត្រជាក់ បំពេញទៅតាម សេចក្តីត្រូវការ របស់អតិថិជន ។​

មន្ទីរពហុព្យាបាលសុវណ្ណ​ មានបំពាក់ទៅដោយសំភារៈនិងបរិក្ខាពេទ្យ ទំនើបទាន់សម័យ មានបុគ្កលិកមានបទពិសោធន៍ វេជ្ជបណ្ឌិតជំនាញ និងគ្រូពេទ្យឯកទេស ប្រកបដោយក្រមសីលធម៍ ។ខាងក្រោមនេះគឺរូបភាពបង្ហាញពីឧបករណ៍និងបរិក្ខាពេទ្យដ៏ទំនើបៗ  ដែលមាននៅក្នុងមន្ទីរពហុព្យាបាលសុវណ្ណ។

ខាងក្រោមនេះជារូបភាពបង្ហាញពីសេវាកម្មរបស់យើង

បុគ្គលិករបស់មន្ទីរពហុព្យាបាលសុវណ្ណ ត្រូវបានបណ្តុះបណ្តាលជំនាញច្បាស់លាស់ និងមានបទពិសោធន៍វិជ្ជាជីវៈ ព្រមទាំងប្រកាន់ខ្ជាប់នូវក្រមសីលធម៏វិជ្ជាជីវៈ។

Print | Sitemap
Building 77, Preah Vihear Street, Kampong Krabey, Svaypor, Battambang. Cambodia. info@sovannclinic.com