មន្ទីរពហុព្យាបាលសុវណ្ណ ផ្តល់ជូននូវសេវាកម្មព្យាបាលនិងថែទាំជម្ងឹ កំរិតស្តង់ដា ចំពោះអតិថិជនជាតិនិងអន្តរជាតិ ២៤ម៉ោង។
មន្ទីរពហុព្យាបាលសុវណ្ណ ផ្តល់នូវការថែទាំ សុខភាពនិងការព្យាបាលជម្ងឺដោយប្រើប្រាស់ នូវវិទ្យាសាស្រ្តសុខាភិបាល និង ឧបករណ៍វេជ្ជសាស្រ្តដ៏ទំនើបទាន់សម័យ ព្រមជាមួយនឹងការប្រម៉ូលផ្តុំដោយគ្រូពេទ្យនិងគ្រូពេទ្យជំនាញដែលមានបទពិសោធខ្ពស់។យើងមានសមត្ថភាពក្នុងការព្យាបាល អ្នកជម្ងឺប្រកបដោយប្រសិទ្ធិភាពឆាប់រហ័ស ជាហេតុឲយើងដោះស្រាយបានល្អបំផុតសម្រាប់អ្នកដែលមានបញ្ហាសុខភាព។
មន្ទីរពហុព្យាបាលសុវណ្ណបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនធានារ៉ាប់រងសុខភាពមូលដ្ឋាននិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនធានារ៉ាប់រងសុខភាពអន្ដរជាតិនៅទូទាំងពិភពលោក។
បច្ចុប្បននេះ មន្ទីរពហុព្យាបាលសុវណ្ណ បានក្លាយជាដៃគូគ្លីនិកសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងសុខភាពក្នុងស្រុកភាគច្រើននៅក្នុងប្រទេសកម្ពុជា (ដូចជា INFINTY, FORTE អាស៊ី KPMI ក្រុមហ៊ុនធានារ៉ាប់រង CVI) និងអង្គការមូលដ្ឋានជាច្រើនដែលបានធានារ៉ាប់រងបុគ្គលិករបស់ពួកគេ។
យើងកំពុងធ្វើការផងដែរជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិព្រូដិន, មេនូឡាយហ្វ៍និងក្រុមហ៊ុនធានារ៉ាប់រងជីវិតកម្ពុជា។
មន្ទីរពហុព្យាបាលសុវណ្ណ ក្លាយជាមន្ទីរពេទ្យ ជំរើសដ៏ល្អបំផុត ប្រកបដោយទំនុកចិត្ត សំរាប់ជនកម្ពុជា និងជនបរទេស។
មន្ទីរពហុព្យាបាលសុវណ្ណខិតខំប្រឹងប្រែងដើម្បីផ្ដល់នូវ ការថែទាំនិងការព្យាបាល ដែលមានគុណភាពអន្តរជាតិ ដោយក្រុម គ្រូពេទ្យជំនាញ ជាមួយសេវាកម្មល្អឥតខ្ចោះ សម្រាប់បំពេញសេចក្តីចិត្តនៃអ្នកអតិថិជន របស់យើង។
ការប្តេជ្ញាចិត្តរបស់យើងមានដូចខាងក្រោម:
អ្នកនឹងទទួលបាននូវការសម្រាលសុវត្ថិភាពដោយក្រុមឆ្មបនិងគ្រូពេទ្យមានបទពិសោធន៍ខ្ពស់។
ការឆ្លុះអេកូផ្ទៃពោះអាចតាមដានការវិវឌ្ឍន៍និងស្វែងរកភាពមិនប្រក្រតីផ្សេងៗ របស់ទារក ទីតាំងរបស់សុក អាចវាស់កំរាស់ទឹកភ្លោះ។
ការពិនិត្យរោគស្ត្រីដោយវិធីសាស្ត្រច្រើនយ៉ាង នឹងការពារស្ត្រីពីជម្ងឺមហារីកមាត់ស្បូនបាន។
ការឆ្លុះអេកូសុដន់ និងការថតសុដន់អាចរកឃើញដុំមហារីកសុដន់ពីដំណាក់កាលដំបូងអាចជួយការពារអាយុជីវិតស្ត្រីបាន
វិធីបាញ់បំបែកគ្រួសតម្រងនោមពីខាងក្រៅខ្លួន ជាជម្រើសទីមួយ ព្រោះវាមិនបណ្តាលឲខូចខាតសរីរាង្គជុំវិញ។
ការវះតឆ្អឹងបានគ្រប់ប្រភេទនិងអាចដូរក្បាលឆ្អឹងត្រគាកដោយលោហជំនួសវិញ