ការត្រួតពិនិត្យសុខភាព

លោកអ្នកអាចធ្វើការណាត់ជាមួយគ្រូពេទ្យរបស់យើងខ្ញុំ ដើម្បីធ្វើការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ ឬការត្រួតពិនិត្យសុខភាពក្នុងលក្ខណៈពិសេសណាមួយ។ ជាការប្រសើរ​​ លោកអ្នកមិនត្រូវញ៉ាំអាហារឬភេសជ្ជៈអ្វីទាល់តែសោះក្រោយម៉ោង១២យប់ ហើយលោកអ្នកត្រូវមកដល់មន្ទីរពេទ្យ នៅពេលព្រឹកព្រលឹមដោយពុំទាន់ញ៉ាំអាហារពេលព្រឹក រហូតដល់ពេលវេជ្ជបណ្ឌិតបានពិនិត្យរាងកាយនិងបូមឈាមដើម្បីធ្វើការវិភាគចប់សព្ទគ្រប់។ លោកអ្នកនឹងទទួលបានលទ្ធផលនៅពេលល្ងាច ឬយ៉ាងតិចណាស់រយៈពេល២ម៉ោងក្រោយការពិនិត្យ។

ការពិនិត្យសុខភាពនៅទីនេះ មានសភាពរហាស់ ងាយស្រួល និងប្រកបដោយលទ្ធផលអាចជឿជាក់បាន។ ជាពិសេសការត្រួតពិនិត្យសុខភាពជាប្រចាំ ផ្តល់អត្ថប្រយោជន៍ដល់ការរស់នៅប្រកបដោយផាសុខភាព។

 

មន្ទីរពហុព្យាបាលសុវណ្ណមានសេវាកម្មឆែកសុខភាព ច្រើនប្រភេទទៅតាម អាយុ ទៅតាមភេទ អាយុ និងទៅតាមស្ថានភាពសុខភាព ឬក៏បំពេញលក្ខខ័ណ្ឌនៃការចូលបំរើការងារ ។ល។ តាមរយៈការពិនិត្យសុខភាពជាប្រចាំនេះ នឹងអនុញ្ញាតិឲរកឃើញនូវជម្ងឺផ្សេងៗពីដំណាក់កាលដំបូងទី ជាហេតុអាចព្យាបាលបានទាន់ពេលវេលា និង​ជាសះស្បើយបាន។



១- ប្រភេទបឋម​ ​(Basic Category):

ប្រភេទបឋមនេះតម្រូវលើក្រុមមនុស្សវ័យក្មេង​ទាំងប្រុសទាំងស្រ្តី ឬការឆែកសសុខភាពមុនចូលបំរើការងារថ្មី។

 

២-​ ប្រភេទផាសុខភាព (Healthy Category):

ប្រភេទផាសុខនេះ សម្រាប់មនុស្សធំ​ (បុរសនិងស្ត្រី) ដែលចង់រស់នៅប្រកបដោយសុខភាពល្អប្រសើរ។ ក្នុងក្រុមនេះ មានការវិភាគអំពីមុខងារសរីរាង្គសំខាន់ៗមួយចំនួនៗដោយម៉ត់ចត់ និងស្រាវជ្រាវរកជម្ងឺមហារីកនៅក្នុងខ្លួន។

 

៣- ប្រភេទសុខុមាលភាព (Wellness Category):

ប្រភេទ្យពិនិត្យនេះ សម្រាប់បុរសនិងស្ត្រីប្រាថ្នារស់នៅប្រកបដោយសុខមាលភាព។ ក្នុងក្រុមនេះ មានការវិភាគអំពីមុខងារសរីរាង្គសំខាន់ៗដោយម៉ត់ចត់ និងស្រាវជ្រាវរកជម្ងឺមហារីកនៅក្នុងខ្លួន។

 

៤- ប្រភេទសុខុមាលភាព (Premier Category):

ប្រភេទ្យពិនិត្យនេះ សម្រាប់បុរសនិងស្ត្រីដែលប្រាថ្នារស់នៅប្រកបដោយសុខមាលភាពបំផុត។ ក្នុងប្រភេទនេះ មានការវិភាគលំអិតអំពីមុខងារសរីរាង្គសំខាន់ៗដោយម៉ត់ចត់ និងស្រាវជ្រាវរកជម្ងឺមហារីកនៅក្នុងខ្លួន។

 

 

 

លោកអ្នកអាចទាញយកគំរូនៃការពិនិត្យសុខភាពខាងក្រោម និងជ្រើសរើសប្រភេទនៃការពិនិត្យតាមការពេញចិត្ត។

ប្រភេទពិនិត្យសុខភាព
Health Check Category_SOVANN Clinic-2016[...]
Adobe Acrobat document [413.2 KB]

Health / Medical

Uptodated Facilities in SOVANN Polyclinic Enable Doctors making diagnosis early and precisely

Feb 18, 2016
Add comment

SOVANN Polyclinic

Feb 8, 2016
  • Radiology Department
Show 1 comment
Add comment
Print Print | Sitemap
Building 77, Preah Vihear Street, Kampong Krabey, Svaypor, Battambang. Cambodia. info@sovannclinic.com