មន្ទីរពហុព្យាបាលសុវណ្ណសូមស្វាគមន៍!

មន្ទីរពហុព្យាបាលសុវណ្ណ ផ្តល់ជូននូវសេវាកម្មព្យាបាលនិងថែទាំជម្ងឹ កំរិតស្តង់ដា ចំពោះអតិថិជនជាតិនិងអន្តរជាតិ​​ ២៤ម៉ោង។

កិច្ចស្វាគមន៍និងការចុះឈ្មោះអតិថិជន
អាគារកំពស់៧ជាន់ បំពាក់ដោយជណ្តើរយន្តយោង

មន្ទីរពហុព្យាបាលសុវណ្ណស្វាគម!

  មន្ទីរពហុព្យាបាលសុវណ្ណ ផ្តល់នូវការថែទាំ សុខភាពនិងការព្យាបាលជម្ងឺដោយប្រើប្រាស់ នូវវិទ្យាសាស្រ្តសុខាភិបាល និង ឧបករណ៍វេជ្ជសាស្រ្តដ៏ទំនើបទាន់សម័យ ព្រមជាមួយនឹងការប្រម៉ូលផ្តុំដោយគ្រូពេទ្យនិងគ្រូពេទ្យជំនាញដែលមានបទពិសោធខ្ពស់។យើងមានសមត្ថភាពក្នុងការព្យាបាល អ្នកជម្ងឺប្រកបដោយប្រសិទ្ធិភាពឆាប់រហ័ស ជាហេតុឲយើងដោះស្រាយបានល្អបំផុតសម្រាប់អ្នកដែលមានបញ្ហាសុខភាព។

 

មន្ទីរពហុព្យាបាលសុវណ្ណបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនធានារ៉ាប់រងសុខភាពមូលដ្ឋាននិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនធានារ៉ាប់រងសុខភាពអន្ដរជាតិនៅទូទាំងពិភពលោក។

 

បច្ចុប្បននេះ មន្ទីរពហុព្យាបាលសុវណ្ណ បានក្លាយជាដៃគូគ្លីនិកសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងសុខភាពក្នុងស្រុកភាគច្រើននៅក្នុងប្រទេសកម្ពុជា (ដូចជា INFINTY, FORTE អាស៊ី KPMI ក្រុមហ៊ុនធានារ៉ាប់រង CVI) និងអង្គការមូលដ្ឋានជាច្រើនដែលបានធានារ៉ាប់រងបុគ្គលិករបស់ពួកគេ។

 

យើងកំពុងធ្វើការផងដែរជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិព្រូដិន, មេនូឡាយហ្វ៍និងក្រុមហ៊ុនធានារ៉ាប់រងជីវិតកម្ពុជា។

 

វេជ្ជបណ្ឌិតនិងសហការី

ទស្សនវិស័យៈ

មន្ទីរពហុព្យាបាលសុវណ្ណ ក្លាយជាមន្ទីរពេទ្យ ជំរើសដ៏ល្អបំផុត​ ប្រកបដោយទំនុកចិត្ត សំរាប់ជនកម្ពុជា និងជនបរទេស។

 

បេសកកម្មៈ

មន្ទីរពហុព្យាបាលសុវណ្ណខិតខំប្រឹងប្រែងដើម្បីផ្ដល់នូវ ការថែទាំនិងការព្យាបាល ដែលមានគុណភាពអន្តរជាតិ ដោយក្រុម គ្រូពេទ្យជំនាញ ជាមួយសេវាកម្មល្អឥតខ្ចោះ សម្រាប់បំពេញសេចក្តីចិត្តនៃអ្នកអតិថិជន របស់យើង។

 

ការប្តេជ្ញាចិត្តរបស់យើងមានដូចខាងក្រោម:

  •  ផ្ដល់នូវសេវាវេជ្ជសាស្រ្តដែលមានគុណភាពខ្ពស់ដោយគោរពបានតាមបទដ្ឋានអន្តរជាតិ។
  •  ប្រកាន់ខ្ជាប់នូវតម្លៃនិងក្រមសីលធម៍ វេជ្ជសាស្ត្រ និងសិល្បៈនៃការព្យាបាល
  • ប្រើប្រាស់នូវបច្ចេកវិទ្យាខ្ពស់បំផុត រួមជាមួយនិងឧបករណ៍វេជ្ជសាស្រ្ត ទំនើបទាន់សម័យ។
  •  អភិវឌ្ឍន៍ចំណេះដឹងវេជ្ជសាស្ត្របន្ថែមដោយការចូលរួមវគ្គបណ្តុះបណ្តាលវេជ្ជសាស្រ្តបន្ត និងការចូលលរួម សិក្ខាសាលា​ ឬសន្និសិទក្នុងតំបន់ និងអន្ដរជាតិ។
  • លើកតម្កើងនិងកែលំអរគុណភាពនៃជីវិតនិងការថែទាំដល់អ្នកជំងឺរបស់យើងនៅទូទាំងប្រទេសកម្ពុជា។

 

ការសម្រាលធម្មជាតិ និងការវះយកកូនមានសុវត្ថិភាពខ្ពស់

អ្នកនឹងទទួលបាននូវការសម្រាលសុវត្ថិភាពដោយក្រុមឆ្មបនិងគ្រូពេទ្យមានបទពិសោធន៍ខ្ពស់។

ការសម្រាលទារកដោយសុវត្ថិភាព
ទារកសុខភាពល្អក្រោយសម្រាល
ការឆ្លុះអេកូអាចមើលផ្ទៃមុខទារក

 

ការឆ្លុះអេកូផ្ទៃពោះអាចតាមដានការវិវឌ្ឍន៍និងស្វែងរកភាពមិនប្រក្រតីផ្សេងៗ របស់ទារក ទីតាំងរបស់សុក អាចវាស់កំរាស់ទឹកភ្លោះ។

ការពិនិត្យនិងការព្យាបាលផ្នែករោគស្ត្រី

ការពិនិត្យរោគស្ត្រីដោយវិធីសាស្ត្រច្រើនយ៉ាង នឹងការពារស្ត្រីពីជម្ងឺមហារីកមាត់ស្បូនបាន។

ការស្រាវជ្រាវរកមហារីកមាត់ស្បូន

 

ការឆ្លុះអេកូសុដន់ និងការថតសុដន់អាចរកឃើញដុំមហារីកសុដន់ពីដំណាក់កាលដំបូងអាចជួយការពារអាយុជីវិតស្ត្រីបាន

 

ម៉ាស៊ីនថតសុដន់របស់អាល្លឺម៉ង់
រូបភាពមិនប្រក្រតីពីការថតសុដន់

ការព្យាបាល ការឆ្លុះឬ ការវះដោយកុំព្យូទ័រ ដោយវេជ្ជបណ្ឌិតឯកទេសផ្នែកតម្រងនោម

វិធីបាញ់បំបែកគ្រួសតម្រងនោមពីខាងក្រៅខ្លួន ជាជម្រើសទីមួយ ព្រោះវាមិនបណ្តាលឲខូចខាតសរីរាង្គជុំវិញ។

ការបាញ់បំបែកគ្រួសតម្រងនោម
ការវះដុំសាច់ដោយឧបករណ៍ឆ្លុះ
ការវះតឆ្អឹងបាក់ដោយអ្នកឯកទេស

 

ការវះតឆ្អឹងបានគ្រប់ប្រភេទនិងអាចដូរក្បាលឆ្អឹងត្រគាកដោយលោហជំនួសវិញ

បន្ទប់សង្គ្រោះនិងគ្រែសង្គ្រោះ

បន្ទប់សង្គ្រោះបន្ទាន់

សេវាសង្គ្រោះបន្ទាន់២៤ម៉មានបំពាក់ដោយសំភារៈតាមដានសញ្ញាជិវិត និងមាន​ឧបករណ៍សង្គ្រោះបន្ទាន់ ក្រោមការត្រួតពិនិត្យដោយគ្រូពេទ្យមានបទពិសោធន៍

ម៉ាស៊ីនថតស្គែនស៊ីធីទំនើប

រូបភាពវេជ្ជសាស្ត្រ

រូបភាពវេជ្ចសាស្ត្រច្បាស់ល្អផ្តល់ដោយម៉ាស៊ីនថតកាំរស្មីទំនើប និងម៉ាស៊ីនស្គែនកំរិតខ្ពស់ ប្រើប្រាស់បច្ចេកវីទ្យាផ្ទុកនិងកែរូបបាន ជួយដល់ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ។

មន្ទីពិសោធន៍បំពាក់ឧបករណ៍

មន្ទីរពិសិសោធន៍

មន្ទីរពិសោធន៍មានបំពាក់ដោយឧបករណ៍គ្រប់ប្រភេទ អាចពិនិត្យនិងស្រាវជ្រាវរករោគបានច្រើនយ៉ាង លទ្ធផលសុក្រិដ។

Health / Medical

Uptodated Facilities in SOVANN Polyclinic Enable Doctors making diagnosis early and precisely

Feb 18, 2016
Add comment

SOVANN Polyclinic

Feb 8, 2016
  • Radiology Department
Show 1 comment
Add comment
Print Print | Sitemap
Building 77, Preah Vihear Street, Kampong Krabey, Svaypor, Battambang. Cambodia. info@sovannclinic.com