សិក្ខាសាលានិងព្រឹត្តិការណ៍នៅមន្ទីរពហុព្យាបាលសុវណ្ណ

ក្រៅអំពីសេវាកម្មថែទាំនិងព្យាបាលជម្ងឺ មន្ទីរពហុព្យាបាលសុវណ្ណ បានយកចិត្តទុកដាក់ផងដែរលើការអំរំសុខភាព ដែលជាចំណែកមួយយ៉ាងសំខាន់ ដើម្បីឲការថែទាំនិងការព្យាបាលទទួលបាលទ្ធផលល្អ ដើម្បីជៀសវាងពីជម្ងឺមួយចំនួន តាមរយៈការផ្តល់នូវចំណេះដឹងវេជ្ជសាស្ត្រ ពត៏មានថ្មីៗអំពីសុខភាព សារៈប្រយោជន៍នៃ ការត្រួតពិនិត្យសុខភាព។

សូមចូលមកអានទំព័រនេះជាញឹកញាប់ ដើម្បីដឹងពីពត៏មានថ្មីៗ ឬព្រឹត្តិការណ៍ដែលរៀបចំឡើងនៅទីនេះ ដើម្បីដោះស្រាយនូវកង្វល់ ឬបញ្ហាដែលពាក់ព័ន្ធនឹងសុខភាពរបស់លោកអ្នក។​ជាពិសេសលោកអ្នកទទួលបានចំណេះដឹងអំពីវិធីការពារទល់នឹងជម្ងឺមួយចំនួនដែលអាចការពារបាន ស្វែងយល់ពីជម្ងឺដែលជាឃាតករលាក់មុខ ដែលសំងំលាក់ខ្លួននៅជាមួយយើងគ្រប់ពេលវេលា។

មាតាចូលរួមសិក្ខាសាលានៅទីនេះ

ការចូលរួមរបស់មាតា បីតា ដើម្បីស្វែងដឹងពីការត្រៀមខ្លួនធ្វើជាមាតា ​បីតាប្រកបដោយជោគជ័យ និងដើម្បីបង្កើតមនុស្សជំនាន់ថ្មីពោរពេញដោយសុខភាពនិងសតិបញ្ញា។​ ជាពិសេសមាតា បិតានឹងទទួលបានចំណេះដឹង អំពីវិធីការពារទល់នឹងជម្ងឺមួយចំនួនដែលអាចការពារ បាន យល់។

មហារីកមាត់ស្បូន

មហារីកមាត់ស្បូនជាជំងឺដ៏កាចសាហាវបំផុត ដែលបានសម្លាប់ស្ត្រីនៅគ្រប់ទីកន្លែងនៃពិភពលោក និងស្ត្រីកម្ពុជាផងដែរ។ប៉ុន្តែវាជាជំងឺដែលអាចការពារបាន និងព្យាបាលបាន ប្រសិនបើយើងស្រាវជ្រាវរកឃើញវាទាន់ពេលវេលា។

ហេតុអ្វីត្រូវស្រាវជ្រាវរកមហារីកមាត់ស្បូន?

ការស្រាវជ្រាវរកមហារីកមាត់ស្បូន​ អាចទប់ស្កាត់ការវិវត្តន៍នៃជម្ងឺនេះទៅរកសភាពធ្ងន់ធ្ងរ និងអាចព្យាបាលទាន់ពេលវេលា។ ព្រោះថា ការវិវត្តន៍ពីដំណាក់កាលដំបូងទៅដំណាក់កាលចុងក្រោយមានរយះពេលយូរឆ្នាំ។ ដំណាក់កាលដំបូងនៃជម្ងឺមហារីកមាត់ស្បូន ​គឺគ្មានរោគសញ្ញាទេ។ ហេតុដូច្នេះ សូមកុំរង់ចាំទាល់តែមានរោគសញ្ញា ទើបស្វែងរកការព្យាបាល​ នោះគឺជាការយឺតពេល។

ស្ត្រីអាចការពារជម្ងឺមហារីកមាត់ស្បូនបានឬទេ?
Cervical Cancer Prevention.pdf
Adobe Acrobat document [252.0 KB]
ការពិនិត្យសុខភាពជាផ្នែកមួយសំខាន់

សំរាប់គូស្រករវ័យថ្មីនៅកម្ពុជា ការយល់ដឹងអំពីបាតុភូតនៃការមានគភ៏ វិធីថែទាំសុខភាពចាំបាច់ពេលមានគភ៏ គឺមានកំរិត។ ភាគច្រើនពួកគាត់ បានទទួលចំណេះដឹងតិចតួចពីចាស់ទុំ ពីទំនៀមទំលាប់បូរាណ ជាហេតុនាំឲការប្រព្រឹត្តិរបស់គាត់​ មានកំហុសឆ្គងដោយមិនដឹងខ្លួន ដូចជាការឆ្អើរភ្លើង ការញ៉ាំស្រាថ្នាំក្រោយសម្រាល គឺជាកំហុសដែលបង្កមហន្តរាយដល់មាតានិងទារក។

លិខិតអញ្ជើញចូលរួម សិក្ខាសាលាស្តីអំពីអាហារូបត្ថម្ភពេលមានផ្ទៃពោះ នៅមន្ទីរពហុព្យាបាលសុវណ្ណ
Mother Forum.pdf
Adobe Acrobat document [1.0 MB]
ការពិនិត្យផ្ទៃពោះ

ការពិនិត្យសុខភាពមាតាពេលមានផ្ទៃពោះ គឺជាការចាំបាច់ដើម្បីសុខភាពនិងសុវត្ថភាពមាតា និងទារក។ ពីព្រោះអ្នកនឹងត្រូវបានកំណត់អាយុរបស់ទារកគិតពីរដូវចុងក្រោយ គណនាថ្ងៃសម្រាលប្រហាក់ប្រហែល កំណត់ចំនួនទារក បញ្ជាក់ទីតាំងរបស់ទារកនៅក្នុងស្បូនឬទេ? ជាពិសេសអ្នកនឹងត្រូវបានស្នើសុំឲពិនិត្យឈាម ដើម្បីស្រាវជ្រាវរកជម្ងឺឆ្លងផ្សេងៗ កំរិតគ្រាប់ឈាមក្រហម។ បន្ធែមពីលើនេះ អ្នកនឹងត្រូវបានចាក់ថ្នាំបង្ការរោគសំខាន់ៗ ដូចជា តេតាណូស រលាកថ្លើមប្រភេទបេ។

លំហាត់ប្រាណពេលមានផ្ទៃពោះ

ដោយសេចក្តីស្រឡាញ់ និងក្តីបារម្ភ គូស្រករវ័យក្មេងដែលមានផ្ទៃពោះជាលើកដំបូង ត្រូវបានឪពុកម្តាយហាមប្រាមមិនឲធ្វើចលនា លើកដៃលើកជើង និងការធ្វើចលនាមួយចំនួន ជាហេតុធ្វើឲស្ត្រីទាំងនោះមានរាងកាយចុះខ្សោយ សាច់ដុំទន់ជ្រាយ ងាយឈឺសាច់ដុំ ឈឺចង្កេះ ងាយកើតជម្ងឺស្ត្រេស និងនាំទៅរកអត្រាបរាជ័យខ្ពស់ នៃការសម្រាលដោយធម្មជាតិ ។ សូមទាញយកនូវអត្ថបទលំហាត់ប្រាណពេលមាន ផ្ទៃពោះ ដែលរៀបរៀងដោយ អ្នកគ្រូពេទ្យ ហេង​ ដាវេត នឹងជួយឲលោកអ្នកថែរក្សារាងកាយបានល្អ និងត្រៀមខ្លួនសំរាប់ការសម្រាលដោយធម្មជាតិ។

លំហាត់ប្រាណពេលមានផ្ទៃពោះ
អត្ថបទនេះបង្ហាញពីទស្សនៈថ្មីប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ សំរាប់រក្សាសុខភាពរាងកាយទាំងមាតានិងទារក និងជួលសំរួលដល់ការសម្រាលទារកបានជោគជ័យ។
Exercise during pregnancy by Heng_Daveth[...]
Adobe Acrobat document [6.8 MB]

Health / Medical

Uptodated Facilities in SOVANN Polyclinic Enable Doctors making diagnosis early and precisely

Feb 18, 2016
Add comment

SOVANN Polyclinic

Feb 8, 2016
  • Radiology Department
Show 1 comment
Add comment
Print Print | Sitemap
Building 77, Preah Vihear Street, Kampong Krabey, Svaypor, Battambang. Cambodia. info@sovannclinic.com