ពត៏មានពាក់ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងសុខភាព

មន្ទីរពហុព្យាបាលនឹងចេញវិក្កយប័ត្រចំណាយលើការព្យាបាលរបស់អ្នកដោយផ្ទាល់ទៅក្រុមហ៊ុនផ្តល់សេវាកម្មធានារ៉ាប់រងរបស់អ្នក បើអ្នកបង្ហាញលិខិតជាភ័ស្តុតាងជាសមាជិក នៃក្រុមហ៊ុនធានារ៉ាប់រងសុខភាពទាំងនោះ។

 

សូមពិនិត្យមើលជាមួយយើងដើម្បីបញ្ជាក់ថាតើបញ្ហាសុខភាពរបស់អ្នកត្រូវបានរាប់បញ្ចូល ឬស្ថិតក្នុងការធានានៅក្នុងបណ្តាញធានារ៉ាប់រងសុខភាពឬទេ។

 

យើងមានសេចក្តីសោមនស្សរីករាយក្នុងការដាក់ពាក្យទាមទារសំណងសម្រាប់លោកអ្នក, ប៉ុន្តែលោកអ្នកត្រូវមានការទទួលខុសត្រូវ ប្រសិនបើក្រុមហ៊ុនធានារ៉ាប់រងរបស់លោកអ្នក មិនបានបង់ប្រាក់បន្ទាប់ពី ៣០ថ្ងៃក្រោយពេលចេញវិក័យប័ត្រ។ លោកអ្នកត្រូវយល់ថាចំនួនទឹកប្រាក់ដែលមិនត្រូវបានសង(ទៅតាមគោលនយោបាយធានារ៉ាប់រង)ដោយក្រុមហ៊ុនធានារ៉ាប់រងរបស់លោកអ្នក (ករណីជម្ងឺមិនត្រូវបានធានារ៉ាប់រង) នឹងត្រូវទទួលខុសត្រូវដោយលោកអ្នកផ្ទាល់។


ក្រុមហ៊ុនជាដៃគូធានារ៉ាប់រងរបស់យើងមានដូចតទៅ:
ក្រុមហ៊ុន Infinity, ក្រុមហ៊ុន Forte, ក្រុមហ៊ុនអាស៊ី (ASIA), ក្រុមហ៊ុនCVI, ក្រុមហ៊ុនPKMI, ក្រុមហ៊ុនMSH, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមេនូឡាយហ្វ៍ (Manulife) ...។ល។

ជាធម្មតា, យើងនឹងចេញវិក្កយបត្រដោយផ្ទាល់ទៅក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងរបស់អ្នក។ លោកអ្នកនឹងត្រូវបានស្នើឱ្យចុះហត្ថលេខាលើវិក្កយបត្រដើម្បីជាភស្តុតាង។

Health / Medical

Uptodated Facilities in SOVANN Polyclinic Enable Doctors making diagnosis early and precisely

Feb 18, 2016
Add comment

SOVANN Polyclinic

Feb 8, 2016
  • Radiology Department
Show 1 comment
Add comment
Print Print | Sitemap
Building 77, Preah Vihear Street, Kampong Krabey, Svaypor, Battambang. Cambodia. info@sovannclinic.com